ថ្ងៃមង្គលការកាន់តែជិតមកដល់! អ្នកនាង ពេជ្រ សោភា និងលោក ឈឹម សក្កដា បណ្តើរគ្នាយ៉ាងផ្អែមល្ហែមចូលកម្មវិធីមួយកាលពីយប់មិញនេះ

0
789

អ្នកនាង ពេជ្រ សោភា គឺជាតារាចម្រៀងមួយរូបដែលមានប្រជាប្រិយភាពខ្លាំង ទោះបីជាប្រលូកក្នុងវិស័យសិល្បៈយូមកហើយក្តី មិនត្រឹមតែប៉ុណនោះថ្មីៗនេះ អ្នកនាង ពេជ្រ សោភា និងលោក ឈឹម សក្កដា ក៏ទើបនឹងថតរូបថត និងវីដេអូ Pre-Wedding របស់អ្នកទាំងពីរហើយ ហើយត្រៀមចូលរោងការនៅដើមឆ្នាំ២០២០ នេះហើយ។ ហើយកាលពីយប់ម្សិលមិញនេះ អ្នកនាង ពេជ្រ សោភា បានបណ្តើរអនាគតស្វាមី គឺលោក ឈឹម សក្កដា ចូលរួមក្នុងពិធីមង្គលការមួយ ដោយអ្នកទាំងពីរបានស្លៀកពាក់យ៉ាងស្រស់សង្ហា ពណ៌ទឹកប៊ិចដូចគ្នា បង្អួតសម្រស់ក្នុងពិធីនេះ ធ្វើឲ្យហ្វេនៗសរសើរថាសាកសមគ្នាណាស់ និងជូនពរឲ្យអ្នកទាំងពីរឆាប់ចូលរោងការរបស់ខ្លួន កាន់តែឆាប់កាន់តែល្អ៕

LEAVE A REPLY

Please enter your comment!
Please enter your name here