ក្តុកក្តួលណាស់! ទិដ្ឋភាព ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ ថ្វាយព្រះភ្លើងព្រះស.ព សម្តេចរាជបុត្រីព្រះរៀម នរោត្តម បុប្ផាទេវី

0
456

នៅវេលាព្រឹកព្រលឹមម៉ោង ៦ ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៩ ពិធីដង្ហែព្រះសព​ ព្រះ​រៀម​ នរោត្តម​ បុប្ផា​ទេវី​ នាដវដ្ដីឯក បានប្រព្រឹត្តិធ្វើឡើងហើយ ដោយឆ្ពោះនៅកាន់ខាងមុខវត្តបទុមវតី និង​ថ្វាយ​ព្រះ​ភ្លើងជាលើកចុងក្រោយ ក្នុងនោះគេបានឃើញមានការចូលរួមពីប្រជានុរាស្ត្រជាច្រើន ក្នុងទឹកមុខស្រពាប់ស្រពោនជាខ្លាំង ឈរតាមដងផ្លូវ បង្ហាញការថ្វាយបង្គំលាជាលើកចុងក្រោយផងដែរ។

ហើយនៅមុននេះបន្តិច ព្រះករុណាជាអម្ចាស់ជីវីតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវរាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គទាំងទ្វេសព្វព្រះរាជហឫទ័យស្តេចយាងជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុត ក្នុងព្រះពិធីថ្វាយព្រះភ្លើងព្រះសព សម្តេចរាជបុត្រីព្រះរៀម នរោត្តម បុប្ផាទេវី នាវេលាព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៩៕

LEAVE A REPLY

Please enter your comment!
Please enter your name here