ញាក់សាច់! បែកធ្លាយតម្លៃខ្សែករពេជ្ររបស់ អ្នកនាង សួស វីហ្សា ពាក់ក្នុងថ្ងៃមង្គការរបស់អ្នកនាង គឺមានតម្លៃល្មមទិញផ្ទះមួយបាននៅ គឺដល់ទៅ…

0
605

អ្នកនាង សួស វីហ្សា និង លោក ថមមី ក្រោយពីបានមើលចិត្តគ្នា និងស្អាងភាពផ្អែមល្ហែមចំពោះគ្នាទៅវិញទៅមក អស់ជាច្រើនឆ្នាំ ពេលនេះអ្នកទាំងពីរបានសម្រេចចិត្តចូលរោងការហើយ ដែលនិងធ្វើឡើងនៅថ្ងៃស្អែកថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ២០១៩ នេះ។ដោយលែកកាលពីល្ងាចម្សិលមិញថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៩ អ្នកនាង សួស វីហ្សា និង លោក ថមមី បានចូលរោងជ័យសូត្រមន្ដ ក្រុងពាសី ដោយក្នុងពិធីនេះ រៀបចំបានយ៉ាងល្អឥតខ្ចោះ ជាពិសេសអ្នកនាង សួស វីហ្សា និង លោក ថមមី តុបតែងខ្លួនក្នុងសំលៀកបំពាក់ប្រពីណីខ្មែរបានយ៉ាងស្អាតផងដែរ។

ក្នុងថ្ងៃចូលរោងជ័យសូត្រមន្ដ ក្រុងពាសី អ្នកនាង សួស វីហ្សា បានបង្ហោះសារថា:

“សិរីមង្គលពិធីសូត្រមន្ត នាល្ងាចថ្ងៃទី28.11.2019ត្រូវជាថ្ងៃចូលរោងជ័យរបស់យេីងខ្ញុំទាំងពីរ🙏ហេីយពេលនេះកម្មវិធីថ្ងៃទី1ក៏បានបញ្ចប់ដោយរលូន យេីងនឹងបន្តរកម្មវិធីធំនៅថ្ងៃស្អែក 29.11.2019ដែលជាថ្ងៃមង្គលការសង្ឃឹមថាឯកឧត្តម លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា ព្រមទាំងសិល្បះករ សិល្បះការិនី ទាំងអស់ នឹងអញ្ជេីញចូលរួមជាកិត្តិយសយ៉ាងច្រេីនកុះករនៅដឹព្រីមៀរសែនសុខ អាគារE F😍
ដោយក្តីគោរពពីនាងខ្ញុំ នឹងក្រុមគ្រួសារទាំងសងខាង🙏❤️”។ ក្នុងនោះ យោងតាមហ្វេសបុកផេច ហាងលក់ពេជ្រ ឈ្មោះ “បុប្ផាគន្ធ” បានបង្ហោះសារអបអរសាទរ អ្នកនាង សួស វីហ្សា ព្រមទាំងបានបង្ហាញនៅតម្លៃខ្សែក.រ ពេជ្រ ដែល អ្នកនាង សួស វីហ្សា បានពាក់ក្នុងពិធីសូត្រមន្ដ ក្រុងពាសី គឺមានតម្លៃដល់ទៅជិត ៥ ម៉ឺនដុល្លាឯនោះ ដែលធ្វើឲ្យមហាជនលាន់មាត់ថាពិតជាតម្លៃថ្លៃណាស់ ហើយស្អាតទៀតផង៕

LEAVE A REPLY

Please enter your comment!
Please enter your name here