មិនធម្មតា! ក្រោយមង្គលបានចប់ដោយរលូន! សួស វីហ្សា និងស្វាមី និងទៅ​ក្រេប​ទឹកឃ្មុំ​នៅ​ប៉ែក​អឺរ៉ុប ដែលមានប្រទេសដល់ទៅ ៨ ដូចជា…

0
502

កាលពីព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ពិធីហែរជំនូនរបស់អ្នកនាង សួស វីហ្សា រួមជាមួយ លោក ថមមី កំពុងតែប្រារព្ធធ្វើឡើង ដោយយើងឃើញមានការអញ្ចើញចូលរួមយ៉ាងច្រើន ពីសំណាក់ បុគ្គលល្បីៗ អ្នកជំនួញ រួមទាំងភ្ញៀវកិត្តិយសក្រុមគ្រួសារសាច់ញាតិទាំងសងខាង នឹងសិល្បករ សិល្បការិនីជាច្រើនរូប ដែលកាន់តែញាំងឲ្យក្នុងកម្មវិធីទាំងមូល ទទួលបាននូវភាពរីករាយ និងមានភាពអធិកអធម។ ហើយនៅក្នុងពិធីជប់លៀងពេលល្ងាចក្នុងពិធីមង្គលការរបស់អ្នកនាង សួស វីហ្សា និងលោក ថមមី ធ្វើឡើងនៅដឺព្រេមៀសេនធ័រ សែនសុខ រាជធានីភ្នំពេញ មានការរៀបចំបានយ៉ាងស្អាតឥតខ្ចោះ និងមានការចូលរួមពីភ្ញៀវកិត្ដិយសយ៉ាងច្រើនកុះករ អ្នកមុខ អ្នកការ បងប្អូនគ្រួសារ និងមិត្ដភក្តិក្នុងរង្វង់សិល្បៈរបស់ កូនកម្លោះ និងកូនក្រមុំ ដោយម្នាក់រៀបចំតុបតែងខ្លួនបានយ៉ាងស្រស់សង្ហា បង្ហួតសម្រស់ហើយបង្ហាញស្នាមញញឹមអបអរដល់គូរស្វាមីភរិយាថ្មីនេះទៀតផង ពិធីជប់លៀងពេលល្ងាចពិធីមង្គលការរបស់អ្នកនាង សួស វីហ្សា និងលោក ថមមី បានធ្វើឡើងដោយពិធីទាំងមូលបានចំណាយទឹកប្រាក់ដល់ទៅ ២០ម៉ឺនដុល្លា មានចំនួនតុក ១២០ ម្រាប់ភ្ញៀវចូលរួមពិធីជប់លៀងពេលល្ងាច។

ដោយលែក ក្រោយពីធីទាំងមូលបានបញ្ចប់យ៉ាងរលូន កូនកម្លោះ និងកូនក្រមុំ និងដឹកដៃគ្នានៅកំសាន្តនៅប្រទេសប៉េកអឺរ៉ុប ដែលមានដូចជា ប្រទេស​បារាំង​ ប្រទេស​ស្វីស​​ ប្រទេស​ហូឡង់​ ប្រទេស​អេស្ប៉ាញ​​ ប្រទេស​អាល្លឺម៉ង់​ និង​ប្រទេស​ដេណឺម៉ាក និងមានប្រទេសផ្សេងទៀតដែលអ្នកទាំងពីរមិនទាន់បានបញ្ជាក់ប្រាប់៕

LEAVE A REPLY

Please enter your comment!
Please enter your name here