ប្រិយមិត្តដឹងហើយថា កម្មវិធីប្រលងចម្រៀងលំដាប់ពិភពលោក X-Factor បានបញ្ចប់ទៅកាលពីថ្មីៗនេះ ដោយបេក្ខជន ចាន់ សុបញ្ញា ជាអ្នកទទួលបានពាន់រង្វាន់ ធ្វើឲ្យប្អូនប្រុសរំភើបរហូតស្រក់ទឹកភ្នែក និងភាពជោគជ័យនេះក្នុងជីវិត ជាពិសេស ចាន់ សុបញ្ញា ក៏បានក្លាយជាតារាចម្រៀងវ័យក្មេងប្រចាំផលិតកម្មរស្មីហង្សមាសជាផ្លូវការផងដែរ។ ក្នុងនោះមហាជនទូទៅ បានទទួលស្គាល់ថា ប្អូនប្រុស ចាន់ សុបញ្ញា ជាក្មេងល្អម្នាក់ សម្រាប់គ្រួសារ មិត្តភក្តិ និងហ្វេនៗរបស់ខ្លួនដោយប្អូនតែងតែធ្វើបំពើល្អ ឬការដឹងគុណចំពោះអ្នកទាំងអស់នោះជារឿយៗ...